ភ្ញៀវប្រចាំថ្ងៃ
លោក ហេង សួរ៖ «យើងបានធ្វើការជាមួយ ILO ធ្វើម៉េចកុំឲ្យអ្នក នយោបាយយកបញ្ហាប្រាក់ឈ្នួលធ្វើប្រជាភិថុត »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥២
ស្របពេល ដែលរដូវកាលចរចាប្រាក់ឈ្នួលវិស័យវាយនភ័ណ្ឌ បានឈានមកដល់ ក្រសួងការងារ រួមជាមួយអង្គការពលកម្មខាងការងារ(ILO) និងភាគីពាក់ព័ន្ធបានចាប់ផ្តើមធ្វើសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពីគោលនយោបាយប្រាក់ឈ្នួលគឺនៅថ្ងៃទី១៩និងថ្ងៃទី២០មិថុនានេះ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា ការចរចាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានឯកភាពគ្នាតាមគោលការណ៍សកល នៃអង្គការILO អនុសញ្ញាលេខ១៣១ ក្នុងនោះមានកត្តាសង្គម សេដ្ឋកិច្ច បំរែបំរួលនៃតម្លៃ ផលិតភាព ការប្រកួតប្រជែង និងផលប៉ះពាល់ខាងការងារ ពោលគឺមិនទាក់ទងនឹងនយោបាយទេ។