កម្ពុជា-សង្គម

​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ និង​សមត្ថ​កិច្ច​បរិស្ថាន​នៅ​ខេត្ត​កោះ​កុង​យប់​មិញ ធ្វើ​ឲ្យ​ខូច​ខាត​កញ្ចក់​រថយន្ត​មួយ​គ្រឿង​

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន @RFI

កាល​ពី​យប់​មិញ​នេះ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ បាន​កើត​ឡើង នៅ​ស្រុក​ស្រែក​អំបិល​ ខេត្ត​កោះកុង ខណៈ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​ពាក់​ព័ន្ធ​នឹងការ​សង់​ផ្ទះលើ​តំបន់​ហាម​ឃាត់​របស់​ក្រសួង​បរិស្ថាន ​នៅ​ភូមិ​ព្រះអង្គរ​កែវ ឃុំ​ដង​ពែង ស្រុក​ស្រែ​អំបិល​។ ប៉ុន្តែ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ​មិន​បានបង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ តែ​បាន​បង្ក​ការ​ខូច​ខាត​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ដោយ​សារ​ការ​គប់​ដុំថ្ម​ពី​សំណាក់​ពលរដ្ឋ​។ នៅ​គ្រា​នោះ សមត្ថកិច្ច​បាន​បាញ់​ឡើង​លើ​ជា​ច្រើន​គ្រាប់​ដើម្បី​រំដោះ​ខ្លួន​ចេញ​ហ្វូង​ពលរដ្ឋ​ប្រមាណ​២០០​នាក់​នៅ​យប់​ពាក់​កណ្តាល​អាទ្រាធ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការបញ្ជាក់បន្ថែមរបស់ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI