អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក នេត្រ ភត្រា​៖​«លោក អោ អាន ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថ្មី​ៗ​បន្ថែម​ទៀត»

សំឡេង ១០:២៨
លោក នេត្រ ភត្រា  អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​
លោក នេត្រ ភត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ @Neth Pheaktra
ដោយ៖ ញឹម សុផល
១៤ នាទី

នៅ​ថ្ងៃ​ចន្ទ​ទី​១៤​មីនា​នេះ សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ដាក់​លោក អោ អាន ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​បទ​ឧក្រិដ្ឋ​បី​ចំណុច​ធំ​ៗ​ទៀត បន្ថែម​ពី​លើ​បទ​ចោទ​ចាស់​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ។ ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​លោក នេត្រ ភត្រា បាន​បញ្ជាក់​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​រក​ឃើញ​ភស្តុតាង​ថ្មី​ៗ​មួយ​ចំនួន​ទៀត ដូចជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ចាម​ជា​ដើម។ ការ​រក​ឃើញ​ភស្តុតាង​បន្ថែម​នេះ ខណៈ​ដែល​សំណុំ​រឿង​០០៤ កំពុង​តែ​បន្ត​យ៉ាង​សកម្ម​នៅ​ឡើយ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ