ភ្ញៀវប្រចាំថ្ងៃ

លោក ងិន សៅរ័ត្ន៖ គោលការណ៍​ជ្រើស​រើស​ជនពិការ​ឲ្យ​ធ្វើ​ការ គឺនៅតែ​មានការ​រាំង​ស្ទះ!​

សំឡេង ១៥:៤២
លោកងិន សៅរ័ត្ន នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា
លោកងិន សៅរ័ត្ន នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា @RFI

នៅក្នុង​ឱកាស​ទិវាជនពិការកម្ពុជា លើក​ទី១៨ នេះ វិទ្យុ​បារាំង​RFI បាន​អញ្ជើញ​លោក​​ ងិន សៅរ័ត្ន នាយកប្រតិបត្តិ​របស់អង្គការ​ជន​ពិការ​កម្ពុជា​ ធ្វើ​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​។ លោក ងិន សៅរ័ត្ន បាន​សាទរ​ចំពោះ​​ការ​ផ្តល់​កន្លែង​រមណីដ្ឋាន​វត្ត​ភ្នំ សម្រាប់រៀប​ចំការ​ប្រគំ​​តន្ត្រី​របស់​ជន​ពិការ​ប៉ុន្តែ​លោក​ស្នើ​សុំ​ឲ្យមាន​៥កន្លែងតែម្តង ​សម្រាប់​ជនពិការទាំង​៥ក្រុម។ ទន្ទឹម​នឹងនេះ លោក ងិន សៅរ័ត្ន នៅតែ​ថ្លែង​ក្តីព្រួយ​បារម្ភ​ចំពោះ​គោលការណ៍​ជ្រើស​រើស​ជនពិការ​ឲ្យ​ធ្វើ​ការ ព្រោះថា ដំណើរ​ការ​ជ្រើសរើស​នៅតែ​មាន​ការ​រាំង​ស្ទះ និង​គួរ​ឲ្យ​សង្ស័យ។