ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អង្គការ​មិនមែន​រដ្ឋាភិបាល​៖ របៀប​ធ្វើ​ច្បាប់​នៅ​កម្ពុជា​មិន​ទៀង​ទាត់

សំឡេង ១២:៣៤
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa

រដ្ឋសភា​កម្ពុជា​ត្រូវ​បាន​អង្គការ​មិនមែន​រដ្ឋាភិបាល​កត់​សម្គាល់​ឃើញ​ថា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​លឿន​ពេក​ នៅ​ពេល​ដែល​គម្រោង​ច្បាប់​ខ្លះ​របស់​រដ្ឋាភិបាល​មាន​តម្លាភាព​ ហើយ​ខ្លះ​ទៀត​ខ្វះ​តម្លាភាព។ អង្គការ​មិនមែន​រដ្ឋាភិបាល​ទាមទារ​ឱ្យ​ដំណើរ​នៃ​ការ​បង្កើត​ច្បាប់​នានា​នៅ​កម្ពុជា​ទុក​ឱកាស​ឱ្យ​សង្គម​ស៊ីវិល​បាន​ចូលរូម​ពិនិត្យ​និង​ផ្តល់​យោបល់ ​ទោះបី​ជា​អ្នក​តំណាង​ពលរដ្ឋ​ក្នុង​រដ្ឋសភា​ជា​អ្នក​ត្រូ​វពិនិត្យ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ក៏​ដោយ។​