បទយកការណ៍

និន ចាន់ថា និស្សិត​ពេទ្យ​ដែល​មាន​ឆន្ទៈ​ចង់​ផ្លាស់​ប្តូរ​សេវា​សុខាភិបាល​ដែល​កំពុង​រង​ការ​រិះគន់​ពី​សង្គម

សំឡេង ០៩:០៧

ដូច​ដែល​យើង​ដឹង​ហើយ តិច​ឬ​ច្រើន គឺ​សង្គម​បាន​រិះគន់​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ថា មាន​គុណភាព​អន់ សីលធម៌​គ្រូ​ពេទ្យ​មិន​ល្អ។ តែ​គ្រូពេទ្យ​ជំនាន់​ថ្មី មិន​ឲ្យ​មាន​ ការ​រិះគន់​បែប​នេះ​ទៀត​នោះ​ទេ។ តួយ៉ាង ដូចជា​និស្សិត​ពេទ្យ​ម្នាក់ ឈ្មោះ និន ចាន់ថា ជាដើម។ ចាន់ថា នឹង​ក្លាយ​ជា​វេជ្ជបណ្ឌិត​ម្នាក់ នា​ពេល​អនាគត​នេះ។ រូប​គេ ចង់​ក្លាយ​ជា​គ្រូពេទ្យ​ដ៏​ល្អ។ គ្រូពេទ្យ​ដែល​មាន​សីលធម៌ មិន​គិត​ប្រាក់​ជា​ធំ និង​ចុះ​ទៅ​បំពេញ​ការងារ​នៅ​ទី​ជនបទ។