អ្នកវិភាគ៖ជំនួយរបស់ចិនមកកម្ពុជាថ្វីត្បិតគ្មានសំណងមែនតែមានបំណង
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៣៥
ប្រទេសចិនសន្យាថានឹងផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រហែល៦០០លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់រយៈពេល៣ឆ្នាំ។ ការប្រកាសជំនួយរបស់ចិននេះធ្វើឡើងនៅក្នុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ។ ប៉ុន្តែអ្នកវិភាគមើលឃើញថាជំនួយរបស់ចិនថ្វីត្បិតតែឥតសំណងមែន តែមានបំណងរួចជាស្រេចទៅហើយ។