បទយកការណ៍

សារ​មន្ទីរ​របស់​កូរ៉េ​ខាងជើង​ លាត​ត្រដាង​ប្រវត្តិ​ពិត​នៃ​សម័យ​អង្គរ​

សំឡេង ០៧:៥១
លោក​យិត ចាន់ដារដ្ឋ អគ្គនាយករងសារមន្ទីរ និង​រូបគំនូរសព្វទស្សន៍
លោក​យិត ចាន់ដារដ្ឋ អគ្គនាយករងសារមន្ទីរ និង​រូបគំនូរសព្វទស្សន៍ @Pheary

ក្រោយ​ពី​បាន​បើក​ឲ្យ​ដំណើរ​ការ​មួយ​រយៈ​មក​ សារ​មន្ទីរ​សព្វ​ទស្សន៍ ​ដែល​ជា​ការ​វិនិយោគ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​របស់​កូរ៉េ​ខាង​ជើង​ បាន​ទទួល​ការ​ស្វាគមន៍​ពី​ខ្មែរ​ម្ចាស់​ស្រុក​ភាគ​ច្រើន​ ថា​ជា​សារ​មន្ទីរ​ ដែល​លាត​ត្រដាង​ និង​ផ្តល់​នូវ​ការ​យល់​ដឹង​ពីប្រវត្តិសាស្ត្រ​សម័យ​អង្គរ​។ ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្ទៃដី​ នៃមជ្ឈមណ្ឌល​វប្បធម៌​ និង​ទេសចរណ៍ ​ក្នុង​ខេត្ត​សៀម​រាប ​សារ​មន្ទីរ​មួយ​នេះ ​មាន​ផ្ទាំង​ទស្សនីយ​ភាព​គំនូរ ​3D​ មួយ​ដ៏ធំ​ ដែល​មើល​ហើយ ​មាន​អារម្មណ៍​ថា​អ្នក​កំពុង​ស្ថិត​នៅ​ជា​មួយ​នឹង​សកម្មភាព​នៃ​សម័យ​អង្គរ​ដ៏បវរ។​