បទយកការណ៍

ចូល​ឆ្នាំ​ថ្មី​ ពលរដ្ឋ​នាំ​ភាព​អ៊ូ​អរ​និង​ថវិកា​ទៅ​ជនបទ

សំឡេង ០៧:២០
ទិដ្ឋភាពភូមិមួយនៅជនបទ ក្នុងខេត្តកំពង់ចាម
ទិដ្ឋភាពភូមិមួយនៅជនបទ ក្នុងខេត្តកំពង់ចាម @IM-Navin

ដូច​យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​សាសនា​និង​ប្រពៃណី​ធំៗ​ ដូច​ជា​ចូល​ឆ្នាំ​ថ្មី​នេះ​ ដើម​នេះ​ ពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​ពី​ភ្នំពេញ​ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ទី​ជនបទ​។ អ៊ឹម ណាវិន ​បាន​ចុះ​ទៅ​ដល់​ទី​ជនបទ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​ និង​បាន​ជួប​គ្រួសារ​តូច​មួយ​។ គ្រួសារ​នោះ មាន​កូន​ស្រី​ពីរ​នាក់​ មក​ធ្វើ​ការ​ជា​កម្មករ​កាត់​ដេរ​នៅ​ភ្នំពេញ​។ ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​នេះ​ កូន​ចៅ​គ្រួសារ​នេះ ​បាន​នាំ​ថវិកា​និង​ភាព​រីករាយ​ ទៅ​កាន់​ផ្ទះ​របស់​គាត់​ នៅ​ជន​បទ​ ដូច​គ្រួសារ​ ខ្មែរ​ដទៃ​ទៀត​ដែរ​។