បទយកការណ៍

នៅ សំណាង អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ​ក្រីក្រ​តូចតាច​ម្នាក់​ តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់

សំឡេង ០៧:៣៦
នៅ សំណាង អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​ក្រីក្រ​តូច​តាច​ម្នាក់ តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់
នៅ សំណាង អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​ក្រីក្រ​តូច​តាច​ម្នាក់ តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់

 AKbalthom Kbach (អាក្បាលធំ ក្បាច់) គឺ ពុម្ព​អក្សរ​ខ្មែរ​មួយ ក្នុង​ចំណោម​ពុម្ព​ជាង ៤០​ផ្សេង​ទៀត សម្រាប់​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ របស់ អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ លោក នៅ សំណាង ដែល​ពលរដ្ឋ​ទូទៅ​ភាគ​ច្រើន​និយម​យក​មក​ប្រើ​ប្រាស់ សម្រាប់​ការ​រចនា​ផ្សេងៗ។ ស្នាដៃ​រចនា​ពុម្ព​អក្សរ​ខ្មែរ ដែល​ពលរដ្ឋ​ទូទៅ​អាច​ប្រើ​ប្រាស់​ដោយ​មិន​គិត​ថ្លៃ​នេះ ជា​សមិទ្ធិផល​នៃ​ក្តី​ស្រលាញ់​ និង​ការ​លះ​បង់​ពេល​វេលា​យ៉ាង​លើស​លប់​នៃ​យុវភាព​របស់ អ្នក​រចនា​ពុម្ព​អក្សរ​ក្រីក្រី​តូច​តាច​ម្នាក់ ដែល​មាន​បំណង​កសាង​ស្នាដៃ​ខ្លះ​ស្រាប់​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ​ប្រាស់។ សព្វ​ថ្ងៃ​ លោក នៅ សំណាង បាន​ឈាន​ចាប់​អាជីព​ជា ​អ្នក​បោះ​ពុម្ព​អាវ​យឺត និង​លក់​អាវ​យឺត​ចល័ត ដើម្បី​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ តែ​លោក​ក៏​នៅ​សល់​ពេល​ទំនេរ​ខ្លះៗ ដើម្បី​អង្គុយ ​រចនា​ពុម្ព​អក្សរ​ខ្មែរ​ជា​បន្ត​ទៀត​ដោយ​គ្មាន​ទី​បញ្ចប់​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI