ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ឃ្លាំ​មើល​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជាក់​លាក់​ករណី​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ក្រចេះ

សំឡេង ១១:១៩
ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក
ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក @សហការី

ចំនួន​មនុស្ស​ដែល​ពុល​នៅ​ខេត្ត​ក្រចេះ​កើន​ឡើង​២៣៧ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន​១៣​នាក់​ គិត​ត្រឹម​ពី​ម្សិល​មិញ។នេះ​បើ​តាម​លទ្ធផល​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ។ បើ​តាម​ក្រសួង​សុខាភិបាល ជន​រង​គ្រោះ​ដែល​ពុល​ដល់​ស្លាប់​មាន​ការ​សង្ស័យ​ខ្លាំង​មក​ពី​ផឹក​ស្រា​មាន​ជាតិ​មេតាណុល​ខ្ពស់​ក្នុង​ស្រា ស ព្រោះ​ពួក​គេ​មាន​ប្រវត្តិ​ផឹក​ស្រា​មុន​ពេល​ឈឺ។ ប៉ុន្តែ​អ្នក​ដែល​ពុល​ស្រាលៗ​មិន​មាន​ប្រវត្តិ​ផឹក​ស្រា​ស នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជាក់​លាក់​ករណី​ពុល​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ក្រចេះ។