បទយកការណ៍

អ្នក​ប៊ូ​ឌី​ង កំពុង​ដេក​ក្រៅ​ផ្ទះ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ

សំឡេង ០៨:០០
អាគារប៊ូឌីងដ៏ចំណាស់ ដែលស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមខ្លាំង។
អាគារប៊ូឌីងដ៏ចំណាស់ ដែលស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមខ្លាំង។ @Vann Sokunthea

បន្ទាប់ពី​អាគារ​ប៊ូ​ឌី​ងប៉ែក​ខាង​ត្បូង​រង​ការ​ញ្ជូ​យ​បង្ក​ឲ្យ​មាន​ស្នាម​ប្រេះ​ដោយសារ​ក្រុមហ៊ុន​មួយ​បាន​បើក​ការដ្ឋាន​បុកគ្រឹះ​​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ ប្រជាពលរដ្ឋ​រស់នៅក្នុង​អាគារ​​នោះ បាន​ចាកចេញ​ទាំង​បង្ខំចិត្ត។ ពេលនេះ​ពួកគេ​ខ្លះ បាន​ទៅ​សម្រាក​នៅផ្ទះ​សំណាក់ ខ្លះ​ស្នាក់​នៅផ្ទះ​បងប្អូន រីឯ​ខ្លះទៀត​ស្នាក់​នៅតាម​ជណ្តើរ​នៃ​កំណាត់​អាគារ​ផ្សេង​នៅជាប់​គ្នា​នោះ។ ខណៈដែល​ក្រុមហ៊ុន​សាងសង់ មិនបាន​ចូលខ្លួន​មក​ដោះស្រាយ ពលរដ្ឋ​រងគ្រោះ​បាន​ត្អូញត្អែរថា ពួកគេ​គ្មាន​ជម្រើស​អ្វី ក្រៅ​តែ​ដេក​រង់ចាំ​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​នោះទេ។