លោក នេត សាវឿន៖ ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២០ទៅ កម្ពុជានឹងមិនមានល្បែងអនឡាញទេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អាជីវកម្មល្បែងអនឡាញគ្រប់ប្រភេទទាំងអស់ត្រូវតែបញ្ចប់ពីក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់របស់មេប៉ូលីសជាតិដូច្នេះធ្វើឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយជាមួយសមត្ថកិច្ចរបស់លោក និងម្ចាស់អាជីវកម្មនានា នារសៀលថ្ងៃចន្ទនេះ ជាជំនួបដើម្បីរំលឹកពីសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលកម្ពុជាស្តីពី ការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រួនិច តាមរយៈអ៊ិនធ័រណេតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងប្រទេសកម្ពុជា។ តាមលោក នេត សាវឿន ចំណាត់ការបិទអាជីវកម្មល្បែងអនឡាញនេះ មិនមានការលើកលែងនោះទេ។
សូមស្តាប់ប្រសាសន៍លោក នេត សាវឿន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ