ភ្ញៀវប្រចាំថ្ងៃ
លោក តឹក វណ្ណារ៉ា៖«អ្នកពាក់ព័ន្ធនឹងទំនប់សេសានក្រោម២ អាចដោះស្រាយគ្នាបានដោយយកបញ្ហាដាក់លើតុជជែកគ្នាត្រង់ទៅត្រង់មក»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៣
សហគមន៍ជនជាតិដើមភាគតិចចំនួន២ភូមិ គឺភូមិស្រែគរ និងភូមិក្បាលរមាស នៃខេត្តស្ទឹងត្រែង សរុប១៤០ខ្នងផ្ទះ និងមានមនុស្សចំនួន៧០០នាក់រស់នៅ បានសម្តែងការព្រួយបារម្ភ និងស្នើឲ្យក្រុមហ៊ុន និងក្រសួងរ៉ែនិងថាមពលពន្យាការសាកល្បងប្រតិបត្តិការទួប៊ីនទី១ រយៈពេល១ខែ ដែលកាលកំណត់ត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែកក្កដាខាងមុខ។ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ថ្លែងថាបញ្ហារវាងសហគមន៍ដែលរងផលប៉ះពាល់ដោយទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតិចតួច គេគួរតែចរចាគ្នាបញ្ចប់វាបានដោយសន្តិវិធី។