បទយកការណ៍

លោក អ៊ួន សុផល ៖”ធ្វើ​មេឃុំ​ប្រាកដ​ជា​លំបាក តែ​ខ្ញុំ​ចង់​ល្បី​ឈ្មោះ​និង​ចង់​ជួយ​ពលរដ្ឋ”

សំឡេង ០៨:២០
លោក អ៊ួន សុផល បេក្ខជន​ឈរ​ឈ្មោះ​​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​​ក្នុង​ឃុំ​ដំណាក់​សុក្រម ខេត្ត​កំពត។
លោក អ៊ួន សុផល បេក្ខជន​ឈរ​ឈ្មោះ​​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​​ក្នុង​ឃុំ​ដំណាក់​សុក្រម ខេត្ត​កំពត។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខាង​មុខ​នេះ មាន​បេក្ខជន​ឈរ ឈ្មោះ​តាម​ឃុំ សង្កាត់​ទូ​ទំាង​ប្រទេស​ជិត ១០​ម៉ឺន​នាក់ មក​ពី​គណបក្ស​នយោបាយ​ចំនួន ១២។ វិទ្យុ​បារំាង​អន្តរជាតិ នឹង​ជួប​បេក្ខជន​ទំាង​នោះ​គ្រប់​គណបក្ស ដើម្បី​រៀប​រាប់​ពី​ដំណើរ​ជីវិត និង​ទស្សន​វិស័យ​របស់​ពួក​គេ​នៅ​ពេល​ជាប់​ឆ្នោត។ នៅ​ថ្ងៃ​នេះ យើង​សូម​បង្ហាញ​ជូន​លោក​អ្នក​ស្តាប់​ ឲ្យ​ស្គាល់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ​ដំណាក់​សុក្រម ខេត្ត​កំពត គឺ លោក អ៊ួន សុផល មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។