ក្នុងរយៈពេលជាង១០ឆ្នាំ កម្ពុជាបាននាំចេញអង្ករទៅលក់ជាង៤០ប្រទេស បានចំនួនជាង៤លានតោន
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និកាសែត ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការនាំចូលអង្ករកម្ពុជាទៅសហភាពអឺរ៉ុបមានការធ្លាក់ចុះ ក៏ប៉ុន្តែតម្លៃបានកើនជាងមុន ដោយសារកម្ពុជាបាននាំសុទ្ធតែអង្ករល្អទៅកាន់អឺរ៉ុប។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បន្តឲ្យសហគមន៍ដាំអង្ករក្រអូប ដោយតម្រូវឲ្យមានកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិករ ហើយសហព័ន្ធស្រូវអង្ករ បានជួយសម្របសម្រួលបានជាង៨០សហគមន៍ ដែលមានតម្លៃជាប្រាក់ជាង២០លានដុល្លារ។ តាមលោកឧកញ៉ា សុង សារ៉ន កម្ពុជាពេលនេះ មានឃ្លាំងស្រូវធំជាងមុនអាចស្តុកស្រូវបានជាង១លានតោន ឡសម្ងួត មានលទ្ធភាពសម្ងួតស្រូវបាន២៦០០០តោន ក្នុង១ថ្ងៃ។ ដោយឡែកការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសវិញ លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា៖
សូមស្ដាប់ប្រសាសន៍របស់ លោកឧកញ៉ា សុង សារ៉ន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ