ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​កម្ពុជា​គួរ​មាន​ច្បាប់​ស្តីពី​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ដែរ​ឫ​ទេ?

សំឡេង ០៨:៥៧
អាហារដ្ឋាន​មួយ​កន្លែង​ ដែល​ឲ្យ​អតិថិជន​ចត​រថយន្ត​នៅ​តាម​ដង​ផ្លូវ​។
អាហារដ្ឋាន​មួយ​កន្លែង​ ដែល​ឲ្យ​អតិថិជន​ចត​រថយន្ត​នៅ​តាម​ដង​ផ្លូវ​។ facebook

ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ទីប្រជុំជន តាម​ផ្សារ​ជាដើម​នៅ​តែ​ជា​បញ្ហា​មួយ​ដ៏​ស្មុគ​ស្មាញ​សម្រាប់​អាជ្ញាធរ។ ការ​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម ការ​ចត​រថយន្ត​គ្មាន​សណ្តាប់​ធ្នាប់ ការ​ធ្វើ​រោង​បុណ្យ​ ឫ​រៀបការ​នៅ​លើ​ចិញ្ចើម​ថ្នល់​យ៉ាង​អាណាធិបតេយ្យ គឺ​សុទ្ធ​សឹង​តែ​ជា​ជំងឺ​មួយ​ ដែល​ពិបាក​នឹង​ព្យាបាល​ណាស់​ សម្រាប់​សង្គម​ខ្មែរ បើទោះបី​ជា​អាជ្ញាធរ​ខិតខំ​យ៉ាង​ណា​ក៏​ដោយ ក៏​ហាក់​មិន​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ជា​ដុំ​កំភួន​អ្វី​ដែរ។ ហេតុអ្វី​បាន​ជា​ដូច្នេះ? បើ​អ៊ីចឹង​នោះ តើ​កម្ពុជា​គួរ​តែ​មាន​ច្បាប់​មួយ​ ដែល​គ្រប់​គ្រង​លើ​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ដែរ​ឫ​ទេ ដើម្បី​ឲ្យ​ការ​អនុវត្ត​កាន់​តែ​មាន​ប្រសិទ្ធ​ភាព?