ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​បក្ស​ប្រឆាំង ប្រសិន​បើ​សភា​កែ​ច្បាប់​បក្ស​នយោបាយ​ជា​លើក​ទី​២?

សំឡេង ១១:៣២
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ @Kem-Sokha-page

សេចក្តី​ស្នើ​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់​ស្តី​ពី​បក្ស​នយោបាយ​បាន​ធ្លាក់​ដល់​ដៃ​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​ហើយ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​បាន​សម្រេច​ទទួល​យក។ សេចក្តី​ស្នើ​វិសោធនកម្ម​ដ៏​ចម្រូង​ចម្រាស​ថ្មី​នេះ ត្រូវ​បាន​តំណាង​សមាជិក​សភា​ខាង​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ដើម្បី​ការពារ​ប្រទេស​ជាតិ។ រីឯ​តំណាង​សមាជិក​សភា​ខាង​បក្ស​សង្រ្គោះ​ជាតិ​វិញ​ថា ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព។ ដូច្នេះ តើ​គណបក្ស​ប្រឆាំង​នឹង​រង​ផល​ប៉ះ​ពាល់​ដូច​ម្តេច​ខ្លះ​ពី​ឥទ្ធិពល​នៃ​ច្បាប់​ថ្មី​នេះ?