តើបទបញ្ជាឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់អាមេរិកមានឥទ្ធិពលមកលើកម្ពុជាដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសុក្របានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា ច្បាប់និងយុត្តិធម៌។ បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។ ទោះបីប្រទេសកម្ពុជាមិនទាន់ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធនេះក៏ដោយ ប៉ុន្តែមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ បានទាញភ្ជាប់បទបញ្ជារបស់លោកDonald Trump នេះថា ជាដំណើរការមួយទៅកំណត់“បញ្ជីខ្មៅ” ដែលកំពុងស្ថិតក្នុងដំណើរការរៀបចំដោយអនុគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ចំពោះអ្នកដែលរំលោភសិទ្ធិមនុស្ស ជនពុករលួយ និងមន្រ្តីកម្ពុជាដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ។ តើបទបញ្ជានីតិប្រតិបត្តិនេះមានឥទ្ធិពលមកលើកម្ពុជាដែរឬទេ?