កម្ពុជា-នយោបាយ

​«អរគុណ​សន្តិភាព​!» ជា​សារ​នយោបាយ​ឆ្នាំ​ថ្មី​របស់​លោក ហ៊ុន សែន តែ​អ្នក​តាម​ដាន​សង្គម​ថា​សន្តិ​ភាព​មិន​ទាន់​ពេញ​លេញ​

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @Internet

«អរគុណសន្តិភាព» ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី ដែល​ផ្តើម​ចេញ​ពី​សំណេរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ និង​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ មាន​ការ​សាទរ និង​សរសេរ​តាម​យ៉ាង​ព្រោង​ព្រាធ​។ ជាមួយ​គ្នា​នេះ អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា សន្តិ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​ទេ ដោយ​សារ​ខ្វះ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​នយោ​បាយ​។ 

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក ដោយ​បាន​ថ្លែង​អំណរ​គុណ ដល់ប្រ​ជាពលរដ្ឋខ្មែរ ដែលបានគាំ​ទ្រដល់​សារនយោបា​យរបស់លោ​កគឺ «អរគុណសន្តិភាព» ដែលសា​រនេះ លោកនា​យករដ្ឋមន្ត្រី​យល់ថាវាមា​នតម្លៃមិ​នសាប​សូន្យមិនថាក​ន្លងមក ថ្ងៃនេះនិងថ្ងៃ​ក្រោ​យនោះទេ។ មនុ​ស្សទាំង​អស់គ្នា​ត្រូវការសន្តិភាពលើ​កលែងតែពួ​កភេរវករប៉ុ​ណ្ណោះ ដែលចង់​បំផ្លាញស​ន្តិភាព។ អរគុណ​សន្តិភាព​បានក្លាយ​ទៅជាពាក្យស្លោ​ករបស់ប្រជាជន​ដែលស្រ​ឡាញ់សន្តិភាព។ នេះ​បើតាមលោ​ក ហ៊ុន សែន។

ជុំវិញសារ​នយោបាយរបស់ប្រ​មុខរដ្ឋាភិ​បាលនាដើ​មឆ្នាំថ្មីដូច្នេះ លោក បណ្ឌិត មាស នី អ្នកសិក្សា​ការអភិវឌ្ឍស​ង្គម មើលឃើ​ញថា បច្ចុប្បន្នព​លរដ្ឋខ្មែរមិនទា​ន់ទទួលបា​នសន្តិភាព ឲ្យស្មើភាព​គ្នានៅឡើយទេ​។ លោកថា សន្តិ​ភាពពិតប្រាកដ​នៅកម្ពុជានៅមិនទាន់​ពេញលក្ខណៈនៅឡើយ​។

ជាមួយគ្នានេះ លោក​បណ្ឌិត គិន ភា ប្រធានវិទ្យា​ស្ថានទំនា​ក់ទំនងអន្តរជា​តិនៃរាជ​បណ្ឌិតសភាកម្ពុជា បានផ្ត​ល់តម្លៃខ្ពស់ដល់ពា​ក្យសន្តិភាព​នេះ ដោយលោ​កថាសន្តិភា​ពនៅកម្ពុជា​គឺរកបានដោ​យលំបាកបំ​ផុត ដែលគ្រប់គ្នា​ត្រូវថែរក្សា​ឲ្យបានគង់​វង្ស។ ក៏ប៉ុន្តែ​សន្តិភាពដែ​លមានស្ថិរភាព គប្បីមា​នការបែងចែកផ្លែ​ផ្កានៃកំណើ​នសេដ្ឋកិច្ចប្រ​កបដោ​យសមធម៌ រួម​នឹង​ការប្រព្រឹត្តចំ​ពោះប្រជាពលរដ្ឋ​ប្រកបដោយស្មើ​ភាព គ្មា​នការរើ​សអើង ឬស្តង់​ដារពី បី។

សូមប​ញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» ដែលផ្តើ​មឡើងដោ​យលោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ត្រូវ​បានស្ថាប័នសា​ធារណៈនានាដូ​ចជាសាលារៀន មន្ទីរពេទ្យ មូលដ្ឋា​នកងកងកម្លាំងប្រ​ដាប់អាវុធយកទៅ​បិទ និងព្យួរជាពា​ក្យស្លោក និ​ងខ្លះទៀត​យកទៅបង្ហោះ​ចែករំលែកត​ៗគ្នានៅតាម​បណ្តាញសង្គ​មហ្វេសប៊ុក ប្រៀបបានជា​យុទ្ធនា​ការមួយ ស្វាគមន៍​ឆ្នាំថ្មីឆ្នាំសកល ដែល​ទើបតែឈានចូល​មកដល់បាន២​ថ្ងៃប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI