លោក ប៉ែន បូណា៖«ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:៥៨
នៅក្នុងឱកាសនៃទិវាពិភពលោក នៃសេរីភាពសារព័ត៌មាន នៅថ្ងៃទី៣ឧសភានេះ ប្រទេសកម្ពុជាមានសេរីភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ថាចំនួនអ្នកកាសែត ដែលរងនូវការប្តឹងផ្តល់ មានតិចតួច មិនមានការប្រើអំពើហិង្សា ឬធ្វើទុក្ខបុកម្នេញលើអ្នកកាសែត ឬក៏មានការសម្លាប់អ្នកកាសែតដូចរយៈពេលកន្លងមកទេ។ ជាមួយគ្នានេះ អ្នកកាសែត និងស្ថាប័នសារព័ត៌មាន ក៏បានខិតខំតម្រង់ទិសទៅរកវិជ្ជាជីវៈ បានល្អជាងមុន ខណៈដែលពង្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានស្ថិតនៅក្នុងស្ថានភាពជជែកវែកញែកគ្នានៅឡើយ។