បទយកការណ៍

ខណៈ​នៅ​ភ្នំពេញ​សម្បូរ​មធ្យោបាយ​តាមដាន​ព័ត៌មាន​ តែ​នៅ​ជនបទ​គ្មាន​វិទ្យុ​ស្តាប់​ គ្មាន​ទូរទស្សន៍​មើល

សំឡេង ០៧:១៤
ផ្លូវ​លើ​ខ្នង​ភ្នំ​នា​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​
ផ្លូវ​លើ​ខ្នង​ភ្នំ​នា​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ @Im Navin

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កំពុង​សម្បូរ​បែប នូវ​មធ្យោបាយ​ទទួល​ព័ត៌មាន ដូចជា កាសែត វិទ្យុ ទូរទស្សន៍ ឬស្មាតហ្វូន ជាដើម។ ប៉ុន្តែ​បើ​គេ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដាច់​ស្រយាល ​ក្នុង​ខេត្ត​មួយ​ចំនួន​ដូចជា​ មណ្ឌមគិរី រតនគិរី ព្រះវិហារ កោះកុង វិញនោះ ពលរដ្ឋ​នៅ​ទីនោះ គ្មាន​មធ្យោបាយ​ទទួល​ព័ត៌មាន ដូច​ជា​វិទ្យុ ឬទូរទស្សន៍ ឡើយ។ លោក​អ្នក​ប្រហែល​ជា​ស្គាល់​តំបន់​អារ៉ែង​ ក្នុង​ខេត្ត​កោះកុង​ហើយ។ អារ៉ែង​ មាន​ធនធាន​ធម្មជាតិ​ តែ​ពលរដ្ឋ​ភាគច្រើន​គ្មាន​វិទ្យុ​ស្តាប់​ គ្មាន​ទូរទស្សន៍​មើល​ទេ។ ប្រការ​នេះ ​បាន​ធ្វើ​ឲ្យ ពួកគាត់​បាត់បង់​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។