ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មជ្ឈដ្ឋាន​​នានា​​ចង់​បាន​​អគ្គលេខាធិការ​​និង​​អគ្គលេខាធិការ​រង​​គ.ជ.ប ​គួរ​​ជា​ម​នុស្ស​«ឯករាជ្យ»​

សំឡេង ០៩:៤៤
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​ @គ.ជ.ប

បេក្ខជន​ដែល​បានដាក់​ពាក្យ​ដើម្បី​ប្រជែង​យក​តំណែង​អគ្គលេខាធិការ​និង​អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ត្រូវបាន​បង្ហាញថា មាន​រហូតដល់​ទៅជា​ង៨០រូប ។ គ.ជ.ប ក៏បាន​ភ្ជាប់​មក​នូវ​លក្ខណៈសម្បត្តិ​ចំនួន៦ចំណុច​ដែរ ក្នុងការ​ជ្រើសរើស​នេះ ក្នុងនោះ​មានកំណត់​ទាំង​កំរិតសិក្សា បទពិសោធន៍ និង​មិនត្រូវ​ជាប់​ជា​សហព័ទ្ធ ឬ ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី៣របស់​ប្រធាន អនុប្រធាន​គណៈបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត។ទោះ​យ៉ាងនេះ​ក្តី​នៅតែមាន​ការជជែក​គ្នា​បន្ថែមទៀត​ពី​ភាព​ឯករាជ្យ​ក្នុង​តំណែង​ប្រតិបត្តិ​ដ៏​សំខាន់​នេះ​ពី​មជ្ឈដ្ឋាន​នយោបាយ​និង​សង្គម​ស៊ីវិល។