ក្រុមហ៊ុនប្រេងថាពិបាកបត់បែនតាមទីផ្សារអន្តរជាតិ ព្រោះទីផ្សារកម្ពុជាតូច តែអ្នកវិភាគមិនយល់ស្រប
ចុះផ្សាយនៅថ្ងៃ៖
បច្ចុប្បន្ន ប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅតែរក្សាតម្លៃក្រោម៥០ដុល្លារក្នុងមួយបារ៉ែលដដែល តែតម្លៃប្រេងនៅកម្ពុជាវិញនៅមិនទាន់ធ្លាក់ចុះឲ្យសមនឹងតម្លៃទីផ្សារអន្តរជាតិនោះឡើយ។ ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ពិចារណាបញ្ចុះតម្លៃបន្ថែម។ តំណាងក្រុមហ៊ុនប្រេងឥន្ទនៈ បញ្ជាក់ថា វាហាក់ពិបាកក្នុងការបញ្ចុះតម្លៃឲ្យស្របតាមទីផ្សារអន្តរជាតិណាស់ ព្រោះទីផ្សារកម្ពុជាតូច ។ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចមិនយល់ស្របចំពោះការលើកឡើងនេះទេ ហើយថា ដើម្បីឲ្យតម្លៃប្រេងនៅទីផ្សារកម្ពុជាស្របនឹងទីផ្សារអន្តរជាតិនោះ ទាល់តែរដ្ឋាភិបាលបង្កើតគណៈកម្មការពិសេសមួយត្រូតពិនិត្យការផ្គត់ផ្គង់ប្រេងជាក់ស្តែងនៅកម្ពុជា។