កម្ពុជា-ច្បាប់

​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ថា អាជ្ញាធរ​កំពុង​ចាត់​ការ​លើ​ឱសថ​ស្ថាន​ដែល​ដំឡើង​ថ្លៃ​លក់​ម៉ាស​ហួស​ហេតុ​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋភិបាល @FN

គិត​មក​ដល់​ពេល​នេះ ប្រជា​ពលរដ្ឋ​មួយចំនួន​នៅតែបង្ហាញក្តី​កង្វល់ និង រិះគន់យ៉ា​ងខ្លាំងនៅតា​មបណ្តាញសង្គមហ្វេ​សប៊ុកពីឱសថស្ថា​នមួយ​ចំនួនដែលនៅ​តែលក់ម៉ា​សក្នុងតម្លៃ​ថ្លៃខ្លាំងខុ​សពីធម្មតា។ ពួកគេថែមទាំងថតបង្ហាញឈ្មោះ និង ទីតាំងនៃឱសថស្ថា​ននោះ ហើយថែមទាំ​ងប្រកាសព​ហិកាលែង​ចូលទិ​ញទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏បានទាមទារឱ្យ​អាជ្ញាធរមានស​មត្ថកិច្ចចា​ត់វិធានការក្តៅ​លើឱសថស្ថានទាំ​ងនោះ។ប្រឈម​នឹងប​ញ្ហានេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោកផៃ​ ស៊ីផាន បានអះអា​ងប្រាប់វិទ្យុ​បារាំងអន្ត​រជាតិនៅព្រឹកថ្ងៃពុធថា នៅ​ពេលនេះ អាជ្ញា​ធរកំពុងតែចា​ត់ការលើ​ឱសថស្ថា​នទាំ​ងអស់នោះ​បណ្តើរៗ​ហើយ។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖

ពាក់ព័ន្ធនឹ​ងបញ្ហាម៉ាសឡើ​ងថ្លៃខ្លាំងនេះដែរ នៅ​ថ្ងៃព្រឹកនេះ​ គណៈឱសថការីក​ម្ពុជាបានចេញ​មុខអំ​ពាវនាវដល់ម្ចាស់ឱសថស្ថាន ម្ចាស់ក្រុ​មហ៊ុនអាហរ័​ណនីហរ័​ណឱសថ អ្នកទទួ​លខុសត្រូ​វឱសថស្ថាន និងអ្ន​កទទួលខុស​ត្រូវក្រុ​មហ៊ុនអាហរ័ណ នីហរ័ណឱ​សថទាំងអស់កុំ​ឱ្យដំឡើ​ងថ្លៃម៉ាស។ សម្រាប់​គណៈឱសថកា​រីកម្ពុជា នៅពេលដែ​លប្រជាជនកម្ពុ​ជាមានតម្រូវកា​រម៉ាសជា​ចាំបាច់បែបនេះ តែបែរ​ជាឱសថស្ថានមួ​យចំនួនឆ្លៀតឱកាសដំឡើងថ្លៃ​ហួសហេ​តុនោះ គឺធ្វើឱ្យ​ប៉ះពាល់ដល់កិ​ត្តិយស និងសេចក្តីថ្លៃ​ថ្នូរក្នុងការប្រ​កបវិជ្ជាជីវៈឱ​សថសាស្ត្រ ក៏ដូចជា​កិត្តិយសនិ​ងសេចក្តីថ្លៃថ្នូររប​ស់ឱសថ​ការីកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI