កម្ពុជា

ជំងឺ​​ជ្រូក​​ត្រចៀក​​ខៀវ​​មាន​​សភាព​​ធូរ​ស្រាល​​បន្ទាប់​ពី​​ជ្រូក​​ជាង​​មួយ​​ពាន់​​ក្បាល​​បាន​​ស្លាប់​

ជំងឺ​​ជ្រូក​​ត្រចៀក​​ខៀវ​​មាន​​សភាព​​ធូរ​ស្រាល​​បន្ទាប់​ពី​​ជ្រូក​​ជាង​​មួយ​​ពាន់​​ក្បាល​​បាន​​ស្លាប់​
ជំងឺ​​ជ្រូក​​ត្រចៀក​​ខៀវ​​មាន​​សភាព​​ធូរ​ស្រាល​​បន្ទាប់​ពី​​ជ្រូក​​ជាង​​មួយ​​ពាន់​​ក្បាល​​បាន​​ស្លាប់​ @RFI/Siv Channa
ដោយ៖ អេង គីមហុង
១២ នាទី

ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​មកដល់ពេលនេះ​មាន​សភាព​ធូរស្រាល​ហើយ​បន្ទាប់ពី​ប្រភេទ​ជំងឺ​នេះ​បាន​ផ្ទុះឡើង ជាង​មួយ​សប្ដាហ៍ នៅ​ខេត្តសៀមរាប និង បណ្ដា​ខេត្ត​ផ្សេងទៀត។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា តាំងពី​ជំងឺ​នេះ​ផ្ទុះឡើង​ជ្រូក​ជាង​មួយ​ពាន់​ក្បាល​បាន​ស្លាប់។

ផ្សាយពាណិជ្ជកម្ម

តុល្យការ​ចុងក្រោយ​នៃ​ស្ថានភាព​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​វាយតម្លៃថា បាន​ធូរស្រាល​ហើយ​ទាំង​នៅ​ខេត្តសៀមរាប កំពង់ចាម និង​ស្វាយរៀង បន្ទាប់ពី​ជំងឺ​នេះ​បាន​រា​ដាល​ទៅដល់។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ព្រឹក​ថ្ងៃអាទិត្យ លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យ​ដឹងថា ទោះជា​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​បាន​ធូរស្រាល​យ៉ាងណាក៏ដោយ តែ​មិនមែន​មានន័យថា​ជំងឺ​នេះ​លុប​បាត់​ទាំងស្រុង​នោះទេ ពោលគឺ​មន្ត្រី​ជំនាញ​នៅតែ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់។ ជាក់ស្ដែង​នៅ​ខេត្តកំពង់ចាម និង ស្វាយរៀង​ដែល​បាន​ឆ្លង់​បន្ត​ពី​ខេត្តសៀមរាប​នោះ កំពុងតែ​ស្ថិតក្នុង​ការតាមដាន​ប៉ុន្តែ​វា​គ្រាន់តែ​ជា​ករណី​មួយ​ផ្ទុះឡើង​តិចតួច​ប៉ុណ្ណោះ​ដែលមាន​ជ្រូក​តែ​ពីរ​ឫ​បី​ក្បាល​បាន​ស្លាប់ បើ​គិត​ក្នុងពេល​ជាង​មួយ​សប្ដាហ៍​នេះ។

លោកអ្នក​នាំពាក្យ​ដដែល ក៏បាន​បញ្ជាក់ថា​ស្ថានភាព​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ​គឺ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ដូច​ជំងឺផ្ដាសាយបក្សី​នោះទេ ព្រោះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ឆ្លង​ពី​ជ្រូក​ទៅ​ជ្រូក​ដូចគ្នា​មិនអាច​ឆ្លង​ដល់​មនុស្ស​បានទេ។ តែ​ជំងឺ​ផ្ដាស​សាយ​បក្សី​ឆ្លង​ពី​បក្សី​ទៅដល់​មនុស្ស។ តែ​យ៉ាងណាក៏ដោយ​មន្ត្រី​ដដែល​នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាមួយនិង​ជំងឺ​នេះ បើ​ក្នុងករណី​ពលរដ្ឋ​យក​សាច់ជ្រូក​មក​ចំអិន​ជា​អាហារ​ត្រូវ​ស្ថិតនៅក្នុង​កម្រិត​កំដៅ៧០អង្សារ​ឡើងទៅ​ទើប​ធានាបាន​ថា មិនមាន​ការឆ្លង់។ ករណីនេះ​ក៏​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​មនា​ពេលកន្លងមក​ដែរ ហើយ​ក៏មាន​ប្រជាជន​ដែល​បាន​ឆ្លង​មេរោគ​ឱកាសនិយម​ពីស​ត្វ​ជ្រូក​ដែល​ងាប់​នោះ។ ហើយ​ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​កម្ពុជា​កាលពី​សៅរ៍​សប្ដាហ៍​មុន​ក្នុង​ខេត្តសៀមរាប   ដែល​បណ្ដាល​ឲ្យ ជ្រូក​ជាង១០០០ក្បាល​បាន ស្លាប់​តាំង មាន ការផ្ទុះ​ឡើង​នៃ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI