អានតួអត្ថបទ
កម្ពុជា-ព្រំដែន

សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លុប​ចោល​គម្រោង​ធ្វើ​បាតុកម្ម ក្រោយ​អាជ្ញាធរ​ប្រកាស​លែង​ថ្លៃ​យក​ថ្លៃ​ប័ណ្ឌ​ចូល​ព្រំដែន

​រូបភាព​ចាស់៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត
​រូបភាព​ចាស់៖ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត @Google
១២ នាទី

សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ប្រកាស​លុប​ចោល​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន ប្រឆាំង​នឹង​សមត្ថកិច្ច​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​នេះ។ ការ​ប្រកាស​លុប​ចោល​គម្រោង​បាតុកម្ម​របស់​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សម្រេច​លែង យក​តម្លៃ​ប្រថាប់​ត្រា​លើ​ប័ណ្ណ​ឆ្លង​ដែន​របស់​សមាជិក​នៃ​សមាគម​នេះ ដែល​ភាគ​ច្រើន​ជា​អាជីវករ និងកម្មករ ​ ។

ផ្សាយពាណិជ្ជកម្ម

លោក ឌិន ពុទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បាន​អះ​អាង​ប្រាប់​វិទ្យុ​បារំាំង​អន្តរជាតិ RFI ថា សមាគម​ពង្រឹង បាន​ប្រកាស​លុយ​ចោល​គម្រោង​ធ្វើ​បាតុកម្ម នៅ​សប្តាហ៍​នេះ​ហើយ ក្រោយ​ពេល អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី ៨ ខែ​មករា​នេះ បាន​ផ្តល់​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​ពី ដោយ​បាន​សម្រេច​លែង​យក​តម្លៃ​ប្រថាប់​ត្រា​លើ​ប័ណ្ណ​ឆ្លង​ដែន​ត​ទៅ​ទៀត។

សូម​រំឮក​ជូន​ថា សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា កាល​ពី​សប្តាហ៍​មុន បាន​ដាក់​លិខិត​ស្នើ​សុំ​ការ​អនុញ្ញត្តិ​ពី ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើ​បាតុកម្ម​ទទូច​ឲ្យ​សមត្ថកិច្ច​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ​បន្ធូរ​បន្ថយ​ពី​ការ​ប្រថាប់​ត្រា​នៅ​លើ​ប័ណ្ណ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។

ដំបូង​ឡើយ បាតុកម្ម​នេះ​ គ្រោង​រៀប​ចំ​ធ្វើ​រយៈ​ពេល ៤​ថ្ងៃ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ១០​ ដល់​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​​ផ្លូវ​ជាតិ​លេខ​៥ មុខ​វត្ត​ប៉ាលេលេយ្យ ក្រុង​ប៉ោយប៉ែត និង​មាន​អ្នក​​ចូល​រួម​ប្រមាណ ៥០០​នា ដោយ​មាន​លើក​បដា​ដាក់​ឧបករណ៍​ពង​សំឡេង​ ហើយ​ហែ​ពី​មុខ​វត្ត​ប៉ាលេលេយ្យ ឆ្ពោះ​ទៅ​រង្វង់​មូល​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ។

បើ​តាម លោក ឌិន ពុទ្ធី មូលហេតុ​ដែល​ពួក​គេ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ដោយ​សារ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ជា​ច្រើន​នាក់​មក​ហើយ​មិន​ពេញ​ចិត្ត​នឹង​ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​យក​តម្លៃ​សេវា​ប្រថាប់​ត្រា​ទៅ​លើ​ប័ណ្ណ​ចូល​ទៅ​​ប្រទេស​ថៃ ខ្ពស់​ហួសហេតុ​ ដោយ​ប័ណ្ណ​ឆ្លង​ដែន​ខ្លះ​ ក្នុង​ការ​ប្រថាប់​ត្រា​ឆ្លង​ម្ដង​​តម្លៃ ៥០​បាត​​ និង​ខ្លះ​ទៀត​តម្លៃ ១០០​បាត ឬ​ប្រមាណ ១២.៥០០​រៀល​ជាដើម។ ហើយ ការ​ធ្វើ​លិខិត​បញ្ជាក់​សម្រាប់​ធ្វើ​​កាត​ចេញ​ចូល​ទៅ​ផ្សារ​ថៃទៀតសោត ត្រូវ​ចំណាយ ២០០​បាត ឬ​ប្រមាណ ៥​ម៉ឺន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ