អ្នកនាំពាក្យក្រសួងសុខាភិបាល៖ សុវត្តិភាពចំណីអាហារត្រូវការកិច្ចសហការ នឹងការទទួលខុសត្រូវរួមរបស់ស្ថាប័នជាច្រើន
ករណីពុលស្រាសស្លាប់មនុស្ស ១៥នាក់ កាលពីសប្តាហ៍មុន នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺដោយសារ ការផលិតស្រាមិនមានលក្ខណៈបចេ្ចកទេសត្រឹមត្រូវ ជាពិសេសការផលិតស្រាលាយ ដែលផ្សំពី សំបកឈើ រឺផ្លែឈើមួយចំនួនខ្លះ ដែលអាចផលិតចេញជាជាតិមេតាណុលបាន។ នេះជាការលើកឡើង របស់លោកលី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសិទ្ធិសារពត៌មានទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពករណីពុលស្រាសនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ នាឯទីស្តីក្រសួងសុខាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកលី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយតែការចង់ចំណេញប្រាក់ច្រើន ដូច្នេះនាំការផលិត ឬការបិទស្រាត្រូវធ្វើឡើងដោយមិនមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ដូចនេះហើយនាំឱ្យមានផលប៉ះពាក់ដល់អាយុជីវិតមនុស្ស។ លោកសំណូមពរទៅដល់អ្នកលក់ដូ ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ចេះគិតគូរពិចារណា និងប្រុងប្រយ័ត្នក្នុងការជ្រើសរើសផលិតផលក្នុងការទទួលទានផងដែរ។ នេះជាការលើកឡើងរបស់លោក លី សុវណ្ណ។
ចំពោះករណីពុលស្រាសស្លាប់មនុស្ស ១៥នាក់ កាលពីសប្តាហ៍មុន នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលគ្រប់គ្នាថាបណ្តាលមកពីជាតិមេតាណុល ដែលដាក់ក្នុងស្រានោះ ត្រូវបានលោក លី សុវណ្ណ ពន្យល់ថា ប្រហែលជាមិនអាចទៅរួចទេ ព្រោះប្រជាពលរដ្ឋនៅតាមខេត្ត សុ្រកស្រែចំការ មួយចំនួនប្រហែលជាមិនមានលទ្ធភាពទិញមេតាណុលមកដាក់នៅក្នុងស្រានោះទេ ព្រោះវាមានតម្លៃថ្លៃ ថ្លៃជាងអេតាណុលទៅទៀត។ តែពួកគាត់អាចផ្សំរុក្ខជាតិយកមកលាយជាស្រាដោយខ្លួនឯងដែលអាចផលិតចេញជាជាតិមេតាណុលបាន។
លោកបន្ថែមថា ករណីនៅខេត្តកំពង់ឆ្នាំងនោះជាសំណាងហើយ ដែលកំហាប់ស្រាមានកម្រិតទាប បើមិនដូច្នេះទេប្រហែលជាមានមនុស្សស្លាប់ច្រើនជាងនេះ ហើយស្លាប់ភា្លមៗតែម្តង។ ជាក់ស្តែង ជនរងគ្រោះដែលបានស្លាប់ ទាំង ១៥នាក់នោះ មិនមែនស្លាប់ក្នុងពេលតែមួយនោះទេ។ មានន័យថា ពីដំបូងស្លាប់ប្រមាណ ១០នាក់ ក្រោយមកទើបមានស្លាប់បន្តបន្ទាប់គ្នា។
ការលើកឡើងរបស់ក្រសួងសុខាភិបាលនៅពេលនេះ គ្រាន់តែបង្ហាញពីការរកឃើញនិងការណែនាំទាក់ទងទៅនឹងអាជីវកម្មស្រាស តែប៉ុណ្ណោះ ប៉ុន្តែហាក់មិនមានចំណាត់ការណាមួយច្បាស់លាស់ជុំវិញ ការរួមគ្នាទប់ស្កាត់ការពុលដែលកើតមានជាបន្តបន្ទាប់នោះទេ។ មិនច្បាស់លាស់ ដោយសារតែបញ្ហាដ៏គ្រោះថ្នាក់ចំពោះសុខភាពនេះ ជាប់ពាក់ពន្ធ័នឹងការទទួលខុសត្រូវរួមរបស់ស្ថាប័នជាច្រើន។
ទោះជាបីជាយ៉ាងណា មួយថ្ងៃក្រោយពីមានករណីពុលស្រាស្លាប់មនុស្ស ១៥នាក់ នេះក្រសួងសុខាភិបាលក៏បានធ្វើការក្រើនរំលឹក ជូនដល់ប្រជាជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នការពិសារស្រាដែលបានផលិត ឬបានបិទដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីឱ្យជៀសផុតពីករណីពុលស្រានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ