លោក អាត់ បូនី៖«ការចេញផ្សាយកាសែតនគរបាលជាសករាជថ្មីមួយរបស់អគ្គស្នងការនគរបាលជាតិ»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៣៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI ប្រចាំថ្ងៃព្រហស្បតិ៍នេះគឺលោកវរៈសេនីយ៍ទោ អាត់ បូនី។ លោក អាត់ បូនី គឺជាប្រធានក្រុមការងារគេហទំព័រនិងព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជានិពន្ធនាយកកាសែតនគរបាល។ ក្នុងតួនាទីជា និពន្ធនាយក លោក អាត់ បូនី បានឲ្យដឹងថា កាចេញផ្សាយ ចំពេលខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃកំណើតនគរបាលជាតិដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ខាងមុខ កាសែតនគរបាល នឹងចូលរួមចែករំលែកព័ត៌មានជាពិសេសព័ត៌មានសន្តិសុខសង្គម ដល់សាធារណជនទូទៅឲ្យបានជ្រាប។ លើសពីនេះកាសែតនគរបាលនឹងជាភ្នាក់ងារជូនដំណឹងផងដែរដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងតួនាទី ការងាររបស់សមត្ថកិច្ចនគរបាល នៅក្នុងការអនុវត្តច្បាប់នៅទូទាំងប្រទេស។