ការយល់ឃើញរបស់បក្សតូចៗចំពោះការអនុម័តកែច្បាប់បក្សនយោបាយយ៉ាងរហ័សរបស់បក្សកាន់អំណាច
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៤៨
ម្សិលមិញ ក្រុមតំណាងរាស្រ្តបក្សប្រជាជនកម្ពុជា បានប្រើពេលមិនច្រើននោះទេដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយដោយបន្ថែមចំណុចមិនឲ្យទណ្ឌិតមកជាប់ពាក់ព័ន្ធនឹងបក្សនយោបាយ។ តាមការសង្កេតទូទៅ ការកែច្បាប់នេះគឺសំដៅជាចម្បងលើបក្សប្រឆាំង និយាយឲ្យចំ គឺកុំឲ្យលោកសម រង្ស៊ី ចូលរួមក្នុងទម្រង់ណាមួយជាមួយបក្សនេះទៀត។ ជាការឆ្លើយតបវិញ តំណាងរាស្រ្តបក្សសង្រ្គោះជាតិមិនបានចូលរួមអនុម័តលើការកែច្បាប់ថ្មីនេះឡើយ។ ចំពោះការកែច្បាប់ស្តីពីបក្សនយោបាយជាលើកទីពីរដោយបក្សកាន់អំណាចនេះ វណ្ណ សុគន្ធា បានចងក្រងនូវការយល់ឃើញរបស់បក្សនយោបាយដទៃទៀតជូនលោកអ្នកស្ដាប់ដូចតទៅ៖