ជំហររបស់បក្សតូចៗចំពោះការបោះឆ្នោតជាតិឆ្នាំ២០១៨ ក្រោយបរាជ័យការបោះឆ្នោតឃុំ សង្កាត់
ចុះផ្សាយនៅថ្ងៃ៖
ទោះបីលទ្ធផលបោះឆ្នោតឃុំ សង្កាត់ផ្លូវការអាណត្តិនេះ មិនទាន់ចេញមែន ប៉ុន្តែយោងតាមលទ្ធផលក្រៅផ្លូវការ គឺបក្សប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំ-ចៅសង្កាត់ច្រើនដាច់គេ។ ចំណែកបក្សសង្រ្គោះជាតិវិញគឺស្ថិតនៅលំដាប់លេខ២ តែទទួលបានតំណែងមេឃុំ-ចៅសង្កាត់កើនឡើងខ្លាំងពីអាណត្តិមុន។ រីឯបក្សធុនកណ្តាល និងបក្សតូចៗផ្សេងទៀត ខ្លះទទួលបានតំណែងមេឃុំ-ចៅសង្កាត់តិចតួច និងខ្លះទៀតទទួលបានតែក្រុមប្រឹក្សាប៉ុណ្ណោះ។ សម្រាប់បក្សតូចៗដែលមិនទទួលបានតំណែងជាមេឃុំឬចៅសង្កាត់ អាចចាត់ទុកថា ជាបរាជ័យមួយ។ នៅពេលនេះ វណ្ណ សុគន្ធា នឹងនាំលោកអ្នកនាងទៅស្វែងយល់ពីគោលជំហររបស់បក្សតូចៗចំនួន៥ចំពោះការបោះឆ្នោតឆាំ្ន២០១៨ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់នេះ។