ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រាប កុល ៖ សាលា​អភិបាល​កិច្ច​ផ្តល់​ប្រយោជន៍​ដល់​មន្ត្រី​និង​រាស្ត្រ​ខ្មែរ

សំឡេង ០៩:៣៦
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ RFI

នៅ​ល្ងាច​ថ្ងៃ​នេះ ក្រសួង​មហាផ្ទៃ និង​អង្គការ​តម្លភាព​កម្ពុជា នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ ២០១៦ -​ ២០២០។ អនុស្សរណៈ​នេះ​ មាន​គោល​បំណង​បង្កើន​សមត្ថភាព និង​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​ជា​ពិសេស​ការ​រៀបចំ​បង្កើត​សាលា​អភិបាល​កិច្ច​ល្អ។ តើ​អ្វី​ទៅ​ជា​សាលា​អភិបាល​កិច្ច​ល្អ? ហើយ​សាលា​នេះ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ?