សហគមន៍ព្រែកតាគង់១ បន្តរស់នៅក្នុងភាពតោកយ៉ាក
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៦:៥៩
សហគមន៍ព្រែកតាគង់១ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ គឺជាសហគមន៍ក្រីក្រមួយដែលមានពលរដ្ឋប្រមាណ២០០គ្រួសារកំពុងរស់នៅ។ បច្ចុប្បន្ននេះពលរដ្ឋនៅក្នុងសហគមន៍នៅតែបន្តជួបប្រទះបញ្ហាផ្សេងៗដូចជាមិនមានផ្លូវបេតុប្រើប្រាស់ ផ្លូវលិចទឹក ក្លិនស្អុយពីទឹកបឹងជាដើម។ សាលារាជធានីភ្នំពេញធ្លាប់បានសន្យាផ្តល់ផ្លូវឲ្យសហគមន៍ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការស្ថាបនាសាងសង់នៅឡើយទេ។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍នេះ មិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ដោយរងចាំការរៀបចំពីសាលាក្រុង។