តំណាងទូតទាំងអស់ និងអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាដំបូង
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋសភាជាតិបានត្រៀមលក្ខណៈ រួចរាល់អស់ហើយ ដើម្បីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែកញ្ញាខាងមុខ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ព្រះមហាក្សត្របានផ្ញើលិខិតអញ្ជើញអស់ហើយ ទៅកាន់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប។ ដោយឡែក អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានធ្វើលិខិតអញ្ជើញដល់អ្នកពាក់ព័ន្ធនានាដែរ ដូចជាអង្គការក្រៅរដ្ឋាភិបាល និងអង្គទូតទាំងអស់ ដែលមានវត្តមាន នៅប្រទេសកម្ពុជា ក្នុងនោះរួមទាំងស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបផងដែរ។ នេះបើតាមលោក ឡេង ប៉េងឡុង។