ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​បិទ​វិទ្យុ​ផ្សាយ​បន្ត អាច​ប៉ះ​ពាល់​សេរីភាព​សារព័ត៌មាន​ទេ?

សំឡេង ១០:៤៦
តើ​ការ​បិទ​វិទ្យុ​ផ្សាយ​បន្ត​ អាច​ប៉ះ​ពាល់​សេរីភាព​សារព័ត៌មាន​ទេ?
តើ​ការ​បិទ​វិទ្យុ​ផ្សាយ​បន្ត​ អាច​ប៉ះ​ពាល់​សេរីភាព​សារព័ត៌មាន​ទេ? @សហការី
ដោយ៖ សឿង ភារៈ
១៤ នាទី

ក្រោយ​ពី​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​មក រដ្ឋាភិបាល​បាន​ព្យាយាម​ពន្យល់​ថា​មិន​បាន​បិទ​វិទ្យុ​អន្តរជាតិ​ក្រោម​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​បាន​លើក​ឡើង​ថា​ការ​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន ដែល​ភាគ​ច្រើន​ទទួល​ផ្សាយ​បន្ត​ពី​វិទ្យុ​អន្តរជាតិ​នោះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។