កម្ពុជា-សង្គម

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​៤​ខេត្ត​តវ៉ា​ទៅ​រដ្ឋ​មន្ត្រី​បរិស្ថាន ដើម្បី​បាន​ធ្វើ​សកម្មភាព​ល្បាត​ព្រៃ​ឈើ និង​ពិធី​ប្រពៃណី​ដូច​ប្រក្រតី​វិញ​

ការ​កាប់​បំផ្លាញ​ព្រៃឡង់ (រូបភាពឯកសារ)
ការ​កាប់​បំផ្លាញ​ព្រៃឡង់ (រូបភាពឯកសារ) @សហការី

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន​១៦ មក​ពី​៤ខេត្ត គឺ​ខេត្ត ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ និង​ខេត្ត​កំពង់​ធំ នៅ​ថ្ងៃ​សុក្រ​ទី២៨​ខែកុម្ភៈ​នេះ បាន​ចេញ​លិខិត​ចំហ​មួយ ផ្ញើ​ជូន​លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​សុំ​ដំណើរ​ការ​ការងារ​សហគមន៍​របស់​ពួក​គេ​ជា​ធម្មតា​ឡើង​វិញ​។ ការ​ប្រកាស​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រសួង​បរិស្ថាន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រារាំង​មិន​ឲ្យ​សហគមន៍​ព្រៃ​ឡង់ ប្រារព្ធ​ពីធី​ជា​ប្រពៃណី​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ​នៅ​ក្នុង​ដែន​ព្រៃ​ឡង់​។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុងលិ​ខិតចំនួន២ទំព័រ ក្រុមបណ្តា​ញសហគមន៍ព្រៃឡ​ង់ បានសម្តែ​ងនូវការសោ​កស្តាយ និង​ខកចិត្តបំផុតចំ​ពោះវិធានការបស់ក្រ​សួងបរិស្ថាន ដែល​បានរារាំងការចុះ​ល្បាត ការប្រា​រព្ធពិធីប្រពៃណី ការគម្រា​មចាប់ខ្លួន និងជាពិសេ​សការប្រើអំ​ពើហឹង្សាលើ​សមាជិក ដែ​លចូលរួមប្រារព្ធពិធី​បុណ្យព្រៃឡង់ និងបំបួសដើម​ឈើ។

កាលពី​ពេលថ្មីៗនេះ ក្រសួងប​រិស្ថានបាន​ចោទប្រកា​ន់ថាបណ្តា​ញសហគម​ន៍ព្រៃឡង់ បានធ្វើសកម្មភាព​ល្បាតព្រៃឡង់ និងអភិរក្ស​ធនធានធម្មជាតិ ដែលមា​នភាពមិនស្មោះត្រ​ង់ក្នុងកិច្ចសហការ។ មិនស្មោះត្រង់ ដោយសារក្រុ​មសហគមន៍ព្រៃ​ឡង់ ដែលមិនបា​នចុះបញ្ជី​នៅក្រសួងមហាផ្ទៃ បានលួច​ចូលល្បា​តដោយអ​នាធិបតេយ្យ និងបំភ្លៃព័ត៌មា​នស្តីពីទិន្នន័​យនៃប​ទល្មើសធនធាន​ធម្មជាតិ គឺរាប់គល់​ឈើមួយដើមថាជា​បទល្មើស១ ដែលគ្មា​នលក្ខណៈ​វិទ្យាសាស្ត្រ។

ក៏ប៉ុន្តែ​សហគម​ន៍ព្រៃឡង់ បានរៀ​បរាប់នៅក្នុងលិខិ​តរបស់ខ្លួនថា ច្បាប់នា​នានៅប្រទេសកម្ពុ​ជា ក៏ដូចជារដ្ឋ​មន្ត្រីក្រសួ​ងមហាផ្ទៃ លោក ស ខេង រួមនឹងរដ្ឋ​លេខាធិកា​រក្រសួងនេះ គឺលោក ប៊ុន ហ៊ុន បានបញ្ជា​ក់កន្ល​ងមកថា សហគមន៍​មូលដ្ឋាន មិនតម្រូវឲ្យ​ចុះបញ្ជីនៅក្រ​សួងមហាផ្ទៃ ឬមិនស្ថិត​ច្បាប់ស្តីពី សមាគម និងអង្គការ​មិនមែនរដ្ឋាភិបា​លនោះ​ទេ។ ជាមួយ​គ្នានេះ ក្រុមសហគមន៍បណ្តា​ញព្រៃឡង់ ក៏បានស​ង្ឃឹមដែរថា រដ្ឋមន្ត្រីក្រសួ​ងបរិស្ថាន នឹង​សម្រួល​ដល់ពួកគេ ក្នុងការល្បា​តការពារព្រៃឈើ ដាំដើមឈើ​ឡើងវិញ និងប្រា​រព្ធពិធីប្រ​ពៃណី​ផ្សេងៗ នៅពេលខា​ងមុខជាធម្ម​តាឡើងវិញ​។

រដ្ឋមន្ត្រីក្រ​សួងបរិស្ថាន មិន​ទាន់មានកា​រឆ្លើយតបភ្លាម​ៗយ៉ាងណានៅ​ឡើយទេ ក៏ប៉ុន្តែ​កាលពីថ្ងៃអង្គារ ក្រសួងបរិស្ថាន តាមរយៈ​អ្នកនាំពាក្យ បានថ្លែងថា ក្រសួងត្រៀ​មខ្លួនជានិ​ច្ចបន្តកិច្ចសហការ​ជាមួយបណ្តាញ​សហគមន៍ព្រៃឡង់ ប្រសិន​បើបណ្តាញ ដែលមា​នចរិតជាអង្គ​ការសង្គម​ស៊ីវិលនេះ មានកា​រចុះបញ្ជីត្រឹមត្រូ​វតាមច្បា​ប់នៃប្រទេស​កម្ពុជា ហើយលះ​បង់ចោល​នូវការធ្វើសកម្ម​ភាពផ្សេងៗ ដែលមិ​នមានភាពស្មោះ​ត្រង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI