ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គ្រឹះស្ថាន​​ឯកជន​​នៅ​តែ​​មិន​​អើពើ​​នឹង​​ការ​ជួល​​ជនពិការ​​ធ្វើ​ការ​ងារ​

សំឡេង ១០:៤៤
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។
រថយន្តសម្រាប់ជនពិការ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូង ដោយអង្គការជនពិការកម្ពុជា។ RFI/mesa

ច្បាប់​ស្តីពី​ការការពារ​និង​លើក​កំពស់​សិទ្ធិ​ជនពិការ​បាន​ចូល​ជា​ធរមាន​រយៈពេល​៦ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​ការ​អនុវត្ត​នូវ​ចំណុច​មួយ​ចំនួន​នៅក្នុង​ច្បាប់​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ជនពិការ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ដូចជា​ការ​សាងសង់​ជំរាល​សុវត្ថិភាព និង​ការ​ជ្រើសរើស​ជនពិការ​ចូល​បំរើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន។ ហេតុ​ដូច្នេះ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បណ្តាញ​អង្គការ​ជនពិការ​ដែល​មាន​តំណាង​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​បាន​លើក​ជា​សំណូមពរ​ឲ្យ​មាន​ការ​គោរព​និង​អនុវត្ត​ច្បាប់​ស្តីពី​ការ​ការពារ​និង​លើក​កំពស់​សិទ្ធិ​ជនពិការ​ឲ្យ​បាន​រួសរាន់​ដើម្បី​ដកយក​ការ​ប្រឈម​នានា​ពី​ជនពិការ​ក្នុង​ការចូល​បំរើ​ការងារ​រកប្រាក់​ចំណូល​របស់​ខ្លួន។