បទយកការណ៍

មុខ​របរ​ថែរក្សា​សំបុក​សត្វជិត​ផុតពូជ មាន​រយៈពេល​ខ្លី តែ​ជួយស្រោចស្រង់​ជីវភាពមនុស្ស​​ និង​បន្ត​អាយុជីវិត​សត្វ​កម្រ!​

សំឡេង ០៨:៣៥
អ្នក​ស្រី សឿន សុវីន និងលោក សំ ឃឿន អ្នក​រក​ឃើញ​សំបុកសត្វ​កម្រ និង​មើលថែការពារសំបុក​សត្វ​ នៅ​ខេត្ត​ព្រះ​វិហារ
អ្នក​ស្រី សឿន សុវីន និងលោក សំ ឃឿន អ្នក​រក​ឃើញ​សំបុកសត្វ​កម្រ និង​មើលថែការពារសំបុក​សត្វ​ នៅ​ខេត្ត​ព្រះ​វិហារ @Oudom HENG

នៅ​ខេត្ត​ព្រះ​វិហារ, អង្គការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ​ WCS សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ បាន​បង្កើតមុខ​​របរ​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន នោះ​គឺ​ការ​រក្សា​សំបុក​សត្វ​ជិត​ផុត​ពូជ ដោយ​ផ្តល់​ប្រាក់​កម្រៃ​ដល់​អ្នកដែល​​រក​ឃើញ​សំបុក​សត្វ ហើយ​នៅ​រង់​ចាំ​ថៃ​រក្សាការ​ពារ​សំបុក​នោះ​​ គឺនឹង​បា​នទទួល​ប្រាក់​ប្រចាំថ្ងៃ​។ ពលរដ្ឋ​អ្នក​ស្រុក​ ដែល​ធ្លាប់​តែ​ធ្វើ​ស្រែ​ចម្កា​រ បា​ន​ត្រេក​អរ​​រីករាយ​នឹង​មុខ​របរ​ថ្មី​នេះ ព្រោះថា ក្រៅពី​បាន​លុយ​កាក់​ចិញ្ចឹមជីវភាពហើយ​ ពួក​គេ​អាច​ចូល​រួម​ថែ​រក្សា ប្រភេទ​សត្វ​កម្រ​ថែម​ទៀត​។ សូម​ស្តាប់​បទ​យកការ​ណ៍​របស់ ហេង ឧត្តម ពី​ខេត្ត​ព្រះវិហារ ៖