កម្ពុជា-តុលាការ

ក្រុម​មេធាវី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល

តុលាការកំពូល​នៅ​ទីក្រុង​ភ្នំពេញ
តុលាការកំពូល​នៅ​ទីក្រុង​ភ្នំពេញ ©​ លី​ ម៉េងហួរ

លោក​អ្នក​នាង ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​សាល​ក្រម លោក លី ចាន់តុលា សហ​​មេធាវី​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ ​បានគូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ក្រុម​មេធាវី​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ​អយុត្តិធម៌ ដោយ​សារ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង ឬ​មេធាវី​តំណាង​បក្ស​ប្រឆាំង​នោះ លោក លី ចាន់តុលា ពន្យល់​ថា គឺ​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​ទេ ដែល​បោះ​បង់​សិទ្ធិ​តតាំង​តាម​ផ្លូវ​តុលាការ​។