បណ្ឌិតឈាង វណ្ណរិទ្ធ៖«មេគង្គ-ឡានឆាងគឺជាឱកាសថ្មីរបស់កម្ពុជាដើម្បីដើរតួនាទីសំខាន់នៅក្នុងតំបន់»
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ត្រូវបានប្រទេសជាសមាជិកចំនួន៦នៅតាមដងទន្លេមេគង្គ បើកធ្វើហើយនៅទីក្រុងភ្នំពេញនៅរសៀលថ្ងៃពុធនេះ។ កិច្ចប្រជុំនេះដឹកនាំដោយប្រទេសកម្ពុជានិងចិន ដែលជាសហប្រធាន។ ជុំវិញកិច្ចប្រជុំនេះ លោកបណ្ឌិតឈាង វណ្ណរិទ្ធ នាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងជាអតីតនាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពថ្លែងថា យន្តការមេគង្គ-ឡានឆាង បានបង្ហាញពីជំហរនិងឆន្ទៈរបស់កម្ពុជា ក្នុងការជម្រុញបន្ថែម និងសម្រេចគោលដៅសំខាន់ៗ លើកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីឲ្យមានស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់។