មេឃភ្លៀងបានក្លាយជាល្បែងស៊ីសងធំមួយនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៧:០៨
ភ្នាល់ទឹកភ្លៀងជាល្បែងស៊ីសងមួយប្រភេទដែលកើតមាននៅកម្ពុជាច្រើនឆ្នាំមកហើយ។ ល្បែងស៊ីសងយកមេឃភ្លៀងមកភ្នាល់នេះ គេនិយមលេងនៅភ្នំពេញ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ អ្នកដែលបានស្រាវជ្រាវអំពីល្បែងភ្នាល់នេះ និយាយថាទំហំទឹកប្រាក់ដែលគេភ្នាល់ទឹកភ្លៀង មានរហូតដល់ម៉ឺនដុល្លារ ឯណោះ។