លោក សម រង្ស៊ី ចាត់ទុកការឃុំខ្លួនជនពិការម្នាក់នៅខេត្តសៀមរាបថាជាអំពើអមនុស្សធម៌របស់រដ្ឋាភិបាលខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈទំព័រហ្វេសប៊ុកកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ជនពិការម្នាក់មានឈ្មោះ ភុន យុទ្ធ អាយុ ៣២ ឆ្នាំ រស់នៅខេត្តសៀមរាបដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមិនទាន់ត្រូវបានដោះលែងនៅឡើយទេ។ លោកសម រង្ស៊ី បានចាត់ទុកការឃុំខ្លួនជនពិការនេះថា ជាអំពើព្រៃផ្សៃ អយុត្តិធម៌ និងអមនុស្សធម៌នៃការបង្ក្រាបនយោបាយរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ប៉ុន្តែ ចំពោះការលើកឡើងនេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានឆ្លើយតបថា ការអនុវត្តច្បាប់ទៅលើជនដែលប្រព្រឹត្តខុស គឺមិនរើសអើងថា ជាជនមានពិការភាព ឫ ជាជនធម្មតាឡើយ។ ជាមួយគ្នានេះ លោកក៏បានប្រតិកម្មទៅលោកសម រង្ស៊ីវិញ ថា អ្នកអនុវត្តច្បាប់មិនបានធ្វើអំពើអមនុស្សធម៌ឡើយ តែលោកសម រង្ស៊ីទៅវិញទេដែលបានធ្វើអំពើអមនុស្សធម៌នោះ ព្រោះបាននាំឱ្យអ្នកគាំទ្ររបស់ខ្លួនជាប់ទោសដោយសារតែប្រព្រឹត្តខុសច្បាប់។
សូមស្ដាប់ប្រសាសន៍របស់ លោក ជិន ម៉ាលីន ដែលរៀបចំដោយ វណ្ណ សុគន្ធា៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ