ភ្ញៀវប្រចាំថ្ងៃ

អ្នកនាងជា លីដា៖ ឪពុក​ម្តាយ​ជា​មនុស្ស​សំខាន់​ទីពីរ​ ដែល​ជួយ​សិស្ស​តូច​ៗ​ក្នុង​ការ​អាន

សំឡេង ១០:១៣
អ្នកនាង ជា លីដា មន្រ្តីស្រាវជ្រាវផ្នែកតស៊ូមតិ នៃអង្គការទស្សនៈពិភពលោក។
អ្នកនាង ជា លីដា មន្រ្តីស្រាវជ្រាវផ្នែកតស៊ូមតិ នៃអង្គការទស្សនៈពិភពលោក។ @Srey Sopheak

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ​ គឺ​អ្នកនាង ជា លីដា មន្រ្តី​ស្រាវជ្រាវ​ផ្នែក​តស៊ូ​មតិ នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​។ ស្រប​ពេល​គ្នា​នឹង​ទិវា​អក្ខរកម្ម​អន្តរជាតិ​ អង្គការ​ទស្សនៈ​ពិភព​លោក បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ទង់​មតិ​ថ្មី​មួយ នៅ​ថ្ងៃ​ទី​០៧ កញ្ញា នេះ ផ្តោត​លើ «បរិយាកាស និង​ទម្លាប់​នៃ​ការ​អាន​របស់​សិស្ស​ថ្នាក់​ទី​៤ ដល់​ថ្នាក់​ទី​៦»។ ​អ្នកនាង ជា លីដា បាន​ថ្លែង​ថា កុមារ​ដែល​ចូលចិត្ត​អាន និង​អាន​បាន​ច្រើន គឺ​ដោយសារ​ឳពុកម្តាយ បាន​ជួយ​លើក​ទឹក​ចិត្ត​កុមារ​អោយ​អាន និង​ចេះ​សរសេរ​អក្សរ​តាំង​ពី​តូច​ៗ។ អ្នក​នាង​បាន​បន្ថែម​ថា ទម្លាប់​នៃ​ការ​អាន​របស់​សិស្ស​តូចៗ មាន​ឧបសគ្គ​ដោយសារ កង្វះ​ខាត​សៀវភៅ​អាន​សម្រាប់​កុមារ និង​បរិយាកាស​គាំទ្រ​ទាំង​ក្នុង​គ្រួសារ និង​នៅ​សាលារៀ​ន។