ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទីផ្សារ​អចលន​វត្ថុ​នៅ​កម្ពុជា​មាន​សញ្ញា​ជាប់​គាំង​ខណៈ​តម្លៃ​បាន​ឡើង​ដល់​កំពូល

សំឡេង ១១:៤៥
សំណង់​អគារ​រស់នៅ​មាន​ការ​រីក​ដុះដា​ល​ច្រើន​ឡើង​ៗ ​ក្នុង​រាជធានី​ភ្នំពេញ​
សំណង់​អគារ​រស់នៅ​មាន​ការ​រីក​ដុះដា​ល​ច្រើន​ឡើង​ៗ ​ក្នុង​រាជធានី​ភ្នំពេញ​ ©វណ្ណារ៉ា

 គ្រាន់​តែ​ឈាន​ដល់​ឆ្នាំ​២០១៦​ភ្លាម ស្នូរ​សម្លេង​រប៉េះ​រប៉ោះ​ស្តីពី​ការ​ព្រួយ​បារម្ភ​ពី​វិស័យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន​បន្លឺ​ឡើង​ភ្លាម។ នោះ​គឺ​ការ​នៅ​ទ្រឹង​នៃ​តម្លៃ​ទីផ្សារ​អចលន​ទ្រព្យ ​ដែល​បាន​ឡើង​ខ្ពស់​ដល់​កម្រិត​មួយ​ទៅ​មុខ​លែង​រួច។ ការ​ទ្រឹង​តម្លៃ​នេះ មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ដាំ​ក្បាល​ចុះ​វិញ​ភ្លាម​ៗ​ទេ ខណៈ​ដែល​សកម្មភាព​ទិញ​អចលនទ្រព្យ​ទុក​សម្រាប់​លក់​ត្រូវ​បាន​កាត់​បន្ថយ និង​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវ​ការ។