បទយកការណ៍

ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើ​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក ខណៈ​ស្បោង​ផ្លាស្ទិក​ជា​ចំណែក​មួយ​នៃ​ជីវិត​ពលរដ្ឋ​កម្ពុជា

សំឡេង ០៨:៣០
ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើ​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក​នៅ​លើ​គម្រប​ដប​ទឹក​សុទ្ធ។​
ក្រុមហ៊ុន​ឯកជន​មួយ​ធ្វើ​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក​នៅ​លើ​គម្រប​ដប​ទឹក​សុទ្ធ។​

បច្ចុប្បន្ន​នេះ​មិន​ថា​តែ​ស្ថាប័នរដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ គឺ​សុទ្ធ​តែ​នាំគ្នា​គិតគូរ​ពី​សង្គម​និង​បរិស្ថាន។ គ្រាន់​តែ​ថា​តិច​និង​ច្រើន​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​នៅ​ក្នុង​ស្រុក​មួយ បាន​ជ្រើសរើស​យក​វិធី​កាត់​បន្ថយ​ផ្លាស្ទិក​នៅ​លើ​គំរប​ដប​ទឹក​សុទ្ធ​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​ការពារ​បរិស្ថាន និង​កាត់​បន្ថយ​កាក​សំណល់​ផ្លាស្ទិក និង​បង្កើត​មូលនីធិ​២៥​រៀល​ ដើម្បី​ជួយ​ដល់​ការងារ​សង្គម។ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ថង់​ផ្លាស្ទិក​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ រហូត​ក្លាយ​ជា​ចំណែក​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។