បទយកការណ៍

ឧកញ៉ា​ម្នាក់​ចំណាយ​ប្រាក់​កន្លះ​លាន​ដុល្លារ​អាមេរិក សាង​សង់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​មាន​ស្តង់​ដារ​ខ្ពស់​សម្រាប់​សង្គម​ខ្មែរ​

សំឡេង ០៨:២៧
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាមជ្ឈមណ្ឌលស្រាវជ្រាវ គួច ម៉េងលី
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាមជ្ឈមណ្ឌលស្រាវជ្រាវ គួច ម៉េងលី @Menly J.Quach

លោក​វេជ្ជបណ្ឌិត​ គួច ​ម៉េង​លី ​ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ ​បាន​​ចំណាយ​​លុយ​​កន្លះ​​លាន​​ដុល្លារ​​សហរដ្ឋ​អាមេរិក​​ ដើម្បី​​សាង​​សង់​​មជ្ឈ​​មណ្ឌល​​ស្រាវ​​ជ្រាវ​​ពី​​សង្គម​​ខ្មែរ​​ ដែល​​មាន​​ស្តង់​ដារ​​ខ្ពស់​​កម្រិត​​អន្តរ​​ជាតិ​។ បើ​តាម​លោក​ឧកញ៉ា​រូប​នេះ ​«មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ គួច ម៉េងលី​»  ក៏​នឹង​​ផ្តល់​​អាហារូប​ករណ៍​​ដល់​​យុវជន​​បញ្ញវន្ត​​ខ្មែរ​​ ឱ្យ​​បន្ត​​ការ​​ស្រាវ​ជ្រាវ​​ថ្នាក់​​អនុបណ្ឌិត​ និង​បណ្ឌិត​ ឬ​​ស្រាវ​ជ្រាវ​​កម្រិត​​ជំនាញ​​លើ​​ប្រធាន​បទ​​ណា​​មួយ​ ចាប់​ពី​​២០​​ទៅ​​៣០​​នាក់ ឬ​ច្រើន​​ជាង​​នេះ​ ក្នុង​​មួយ​​ឆ្នាំ​ៗ​​។ មជ្ឈ​មណ្ឌល​​ស្រាវ​​ជ្រាវ​ Mengly J. Quach Research Center នេះ ​ក៏​នឹង​ទទួល​​អ្នក​​ស្រាវ​​ជ្រាវ​​អន្តរ​​ជាតិ​ ​និង​​តំបន់​​អាស៊ាន​​ឱ្យ​​មក​​ស្រាវ​​ជ្រាវ​​នៅ​​កម្ពុជា​​ទៀត​​ផង​។