អានតួអត្ថបទ
បទយកការណ៍

អ្នករកជ័រ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃឈើ

សំឡេង ០៨:០៥
អ្នក​រកជ័រ​ ស្ថិត​ក្នុង​ព្រៃ​ដែល​មាន​ដើម​ឈើ​ផ្តល់ជ័រ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ។​
អ្នក​រកជ័រ​ ស្ថិត​ក្នុង​ព្រៃ​ដែល​មាន​ដើម​ឈើ​ផ្តល់ជ័រ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ។​ សហការី
ដោយ៖ អ៊ឹម ណាវិន

ចូល​ព្រៃ​ដងជ័រ​ ជា​របរ​សំខាន់​មួយ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​តំបន់​ព្រៃភ្នំ។ ​ប៉ុន្តែ​ដើមឈើ ​ ផ្តល់​ជ័រ​ត្រូវ​បាន​បំផ្លាញ​ក្រោម​រូបភាព​ជាច្រើន​ ធ្វើ​ឲ្យ​អ្នក​រស់​អាស្រ័យ​ផល​មាន​ការ​ព្រួយបារម្ភ។ ​បារម្ភ​អស់​ដើមឈើ​យក​ជ័រ​ ប៉ះពាល់​ជីវភាព។ ​នៅ​ក្នុង​ឃុំ​មួយ​ ក្នុង​ស្រុក​ពេជ្រដា ​ខេត្ត​មណ្ឌលគិរី​ គេ​បាន​បង្កើត​សហគមន៍​ការពារ​ព្រៃឈើ។ ​ក្នុង​សហគមន៍​នោះ​ មាន​បង្កើត​ក្រុម​តូច​ៗ​ទៀត​ ដូចជា​ក្រុមជ័រ​ ក្រុម​ឃ្មុំ។​ ក្រុម​នីមួយ​ៗ​មាន​សមាជិក​ចូលព្រៃ ​រក​ជ័រ​ឬ​រកឃ្មុំ។ ​លុះដល់​ពេល​បាន​ផល​ពី​អនុផល​ព្រៃឈើ​ ទំាង​នោះ​ ពួកគេ​ត្រូវ​យក​មក​លក់​ឲ្យ​សហគមន៍។​សហគមន៍​រក​ទីផ្សារ​ និង​យក​ចំណេញ​តិចតូច​ពី​កូន​ក្រុម​ ដើម្បី​យក​ប្រាក់​ទំាង​នោះ​ទៅ​ផ្គត់ផ្គង់​សកម្មភាព​ការពារ​ព្រៃឈើ។​ ធ្វើ​បែបនេះ​ ពួកគេ​អាច​ការពារ​ព្រៃ​ឈើ​បាន​ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ថា​មិន​អស់​ព្រៃ​រកជ័រ​ រក​ឃ្មុំ​នោះ​ឡើយ។ អ៊ឹម ណាវិន ធ្លាប់​បាន​នាំ​លោក​អ្នក​ទៅ​ស្វែង​យល់​ពី​ការ​រក​ឃ្មុំ​ម្តង​ហើយ​ នៅ​ពេល​នេះ​ សូម ​លោក​អ្នក​ ស្វែង​យល់​ ពី​ជីវិត​អ្នក​រក​ជ័រ​វិញ​ម្តង។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ