ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ក្រោយ​ការ​បោះ​ឆ្នោត អាច​មាន​សង្គ្រាម​ដែរ​ឬ​ទេ?

សំឡេង ១១:៤៤
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សមាជ​វិសាមញ្ញ​លើក​ទី ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សមាជ​វិសាមញ្ញ​លើក​ទី ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ។ @Kem Sokha fb

ពី​ម្សិល​មិញ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បើ​ខ្លួន​ឈ្នះ​ឆ្នោត គឺ​គ្មាន​សង្គ្រាម​នោះទេ។ ជា​ការ​ប្រកាស ក្រោយ​មាន​ការ​ព្រមាន​ពី​លទ្ធភាព​នៃ​សង្គ្រាម ​ពី​សំណាក់​អ្នក​នយោបាយ​បក្ស​កាន់​អំណាច។ ចំណែក​អ្នក​វិភាគ​មួយ​ចំនួន គិត​ថា បក្ស​ប្រឆាំង គ្មាន​អាវុធ​បង្ក​សង្គ្រាម​ទេ ប៉ុន្តែ​គឺ​មាន​ពាក្យ​សម្តី​ពិស​ពុល និង​មាន​ភាព​រើស​អើង​ នៅ​ពេល​ខ្លះ។ ចំណែក​ឧបករណ៍​យោធា គឺ​នៅ​លើ​ដៃ​រដ្ឋាភិបាល។ ដូច្នេះ តើ​ក្រោយ​ការ​បោះ​ឆ្នោត អាច​មាន​សង្គ្រាម​ដែរ​ឬ​ទេ?