រំដោះ​ចិញ្ចើម​ផ្លូវ៖ អ្នក​ធ្វើ​ដំណើរ​ស្វាគមន៍ តែ​អាជីវករ​រអ៊ូ​រទាំ

សំឡេង ០៧:១៦
រូបភាព​៖ នេះ​គឺជា​សកម្មភាព​ដែល​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ
រូបភាព​៖ នេះ​គឺជា​សកម្មភាព​ដែល​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ @FB

ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចុះ​ទៅ​រៀប​ចំ​សណ្ដាប់​ធ្នាប់​នៅ​តាម​ដង​ផ្លូវដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។ ដែល​ការ​កក​ស្ទះ​នេះ អាជ្ញាធរ​យល់​ថា មក​ពីពលរដ្ឋ​បាន​រំលោភ​ចិញ្ចើម​ផ្លូវ។ សកម្មភាព​នេះ​នាំ​ឲ្យ​មាន​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​ធ្វើដំណើរ តែ​បាន​រង​ការ​រិះ​គន់​ពី​សំណាក់​អាជីវករ​លក់​ដូរ ដោយ​ពួក​គាត់​ចាត់​ទុក​ថា ជាវិធាន​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​រវាង​អ្នក​លក់ និង​ក្រុម​អ្នក​រត់​រម៉ក់​ម៉ូតូ​កង់​បី។