លោក ប៉ាវ ស៊ីណា៖ កាដូផ្ទួនៗពីលោក ហ៊ុន សែន អេះមិនទាន់ចំរមាស់ តែជាការចាប់ផ្តើមដ៏ល្អ
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញការប្រកាសផ្តល់កាដូផ្ទួនៗពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅដល់កម្មករថា ជាការអេះមិនទាន់ចំរមាស់ តែជាការចាប់ផ្តើមដ៏ល្អមួយ។ បើតាមលោក ប៉ាវ ស៊ីណា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសុខភាពរបស់កម្មករ ជាពិសេស គួរតែផ្តល់ឱកាស ការធ្វើដំណើរដោយឥតគិតថ្លៃដល់កម្មករនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ហើយភាគីពាក់ព័ន្ធត្រូវបន្តធ្វើការរួមគ្នាជាបន្តទៀត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ